សំណួរញឹកញាប់


ឥណទានអាជីវកម្ម

ឥណទានអាជីវកម្ម គឺជាប្រភេទឥណទានមួយដែលជូនអតិថិជនដើម្បីយកទៅពង្រីកមុខរបររបស់ពួកគាត់ ឬ ដំណើរការអាជីវកម្មរបស់ និង ពាក់ព័ន្ធនឹងទ្រព្យដូចជា ដី ដីនិងផ្ទះ ឬ តូបតាមបណ្តាផ្សារនានា។
អតិថិជន និងអ្នករួមខ្ចីត្រូវមានសញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ សំរឹទ្ធិស័ក។ មានអាយុចាប់ពី១៨ឆ្នាំ រហូតដល់៧០ឆ្នាំ ករណីមានអាយុលើសពី៧០ឆ្នាំ សំរឹទ្ធិស័កតម្រូវឲ្យផ្ទេរកម្មសិទ្ធិទ្រព្យធានា អតិថិជនត្រូវមានអាជីវកម្ម ឬ ការងារស្របច្បាប់យ៉ាងតិចចាប់ពី១២ខែ និង មានចំណូលទៀងទាត់ដែលអាចធានាបាននូវលទ្ធភាពក្នុងការសងត្រលប់។
1. ពាក្យស្នើសុំឥណទានរបស់ សំរឹទ្ធិស័ក 2. អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្រកំណើត ឬ ឯកសារផ្សេងៗដែលមានសុពលភាព។ 3. លិខិតអនុញ្ញាតប្រកបអាជីវកម្ម ឬ ឯកសារផ្សេងៗ ដែលពាក់ព័ន្ធនឹងចំណូលចំណាយព្រមទាំងលទ្ធភាពសង។ 4. លិខិតសម្គាល់កម្មសិទ្ធិទ្រព្យធានា។
លោកអ្នកគួរប្រើប្រាស់ឥណទានអាជីវកម្ម ឬ ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន។
លោកអ្នកគួរប្រើប្រាស់ឥណទានរយៈពេលមធ្យម ឬ រយៈពេលវែងណាមួយ ដើម្បីវិនិយោគរបស់អ្នក។
លោកអ្នកគួរប្រើប្រាស់ឥណទានរយៈពេលមធ្យម ឬ រយៈពេលវែងណាមួយ ដើម្បីពង្រីកអាជីវកម្មរបសអ្នក
បាទ/ចា អាចកែប្រែបាន នៅពេលដែលលោកអ្នកស្នើកម្ចីម្ដងទៀត លោកអ្នកអាចស្នើសុំកែប្រែទំហំកម្ចី បាន។
ប្រសិនបើព្រទ្យធានាជារថយន្ដ លោកអ្នកត្រូវទិញសេវាធានារ៉ាប់រងមុនពេលបើកប្រាក់ ហើយសេវាធានារ៉ាប់រងនៅតែមានសុពលភាពក្នុងអំឡុងពេលកំពុងប្រើប្រាស់កម្ចី។
អតិថិជនត្រូវបង់ចូលនូវប្រាក់ដើមជាប្រចាំខែ ឬ តាមរយៈពេលដែលបានកំណត់នៃការទទួស្គាល់បំណុល។

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន-ឥណទានប្រើប្រាស់ទូទៅ

សំរឹទ្ធិស័ក អាចផ្ដល់កម្ចីជូនអតិថិជនក្នុងគោលបំណងដូចជា៖ សម្រាប់ទិញសម្ភារ និង គ្រឿងបរិក្ខាក្នុងផ្ទះសម្រាប់ការសិក្សា ដំណើរកំសាន្ត រៀបអាពាហ៍ពិពាហ៍ ឬ បុណ្យសព ថែរក្សាសុខភាព ជួសជុលសម្ភារ និងតម្រូវការផ្សេងៗ ក្នុងជីវភាពប្រចាំថ្ងៃ។
លោកអ្នកអាចកម្ចីបានដល់រយៈពេល ២ឆ្នាំ។
អត្រាកាប្រាក់ចាប់ពី 1.20%-1.50% ក្នុងមួយខែ
លោកអ្នកត្រូវសងត្រលប់នូវប្រាក់ដើម+ការប្រាក់
បាទ/ចា បាន ការផ្ដល់ជូននូវឥណទានប្រើប្រាស់ផ្ទាល់ខ្លួនគឺដាច់ដោយឡែកពីផលិតផលដទៃទៀតវាអាស្រ័យទៅលើលទ្ធភាពសងត្រលប់របស់លោកអ្នក។ ទោះបីជាយ៉ាងណាក៏ដោយដែនកំណត់រួមនៃប្រាក់កម្ចីដែលផ្តល់ជូនអតិថិជនមិនត្រូវលើសពីចំនួនជាក់លាក់ដែលកំណត់ដោយ សំរឹទ្ធិស័ក នោះទេ។
សំរឹទ្ធិស័កនឹងធ្វើការកាត់ប្រាក់សងត្រលប់ប្រចាំខែចេញពីគណនី(អាស៊ីវេលុយ)ដោយស្វ័យប្រវត្តិ នៅពេលកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនអនុម័តរួចរាល់។ ដូច្នេះលោកអ្នកត្រូវការរក្សាសមតុល្យសាច់ប្រាក់ក្នុងគណនីឲ្យមានគ្រប់គ្រាន់ដើម្បីសងប្រាក់កម្ចីប្រចាំខែ។ សំណល់ដែលនៅសល់គឺទុកសម្រាប់អ្នក។
លោកអ្នកនឹងត្រូវបើកគណនីនៅសំរឹទ្ធិស័ក (គ្រប់ភ្នាក់ងាររបស់អាស៊ីវេលុយ)។ កម្ចីនឹងត្រូវាបានបញ្ចូលទៅក្នុងគណនីនេះ ហើយលោកអ្នកអាចបើកប្រាក់បាននៅសាខាសំរឹទ្ធិស័ក ឬ នៅតាមភ្នាក់ងារអាស៊ីវេលុយ។ សំរឹទ្ធិស័កពុំអាចបើកប្រាក់កម្ចីជូនអតិថិជន ទៅកាន់គណនីនៅធនាគារផ្សេងបានទេ។ ជាមួយគ្នានេះផងដែរ គណនីអាស៊ីវេលុយក៏អាចធ្វើប្រតិបត្តិការសងប្រាក់ត្រលប់មកសំរឹទ្ធិស័ក បានផងដែរ។
ពីព្រោះនេះគឺជាកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនដែលចំណូលប្រចាំខែជាប្រភពនៃប្រាក់សំណង លោកអ្នកអាចបង់ប្រាក់បានតាមរយៈគណនីធនាគារ ដោយពុំចាំបាច់ប្រើគណនីអាស៊ីវេលុយក៏បានដែរ។ បើលោកអ្នកបើកគណនីប្រាក់បៀវត្សនៅអាស៊ីវេលុយ នីតិវិធីកម្ចីនឹងមានភាពងាយស្រួលសម្រាប់លោកអ្នក។
លោកអ្នកអាចកម្ចីបានដល់រយៈពេល១២ខែ។
ចំពោះការស្នើសុំបើកគណនី overdraft សូមទាក់ទងទៅកាន់ការិយាល័យសាខាផ្ទាល់របស់ សំរឹទ្ធិស័ក ដើម្បីទទួលបានការណែនាំ និង ការប្រឹក្សាយោបល់ផ្សេងៗ។