(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សានាយកប្រតិបត្តិ (Board of Directors) ប្រចាំធនាគារពិភពលោក (WB) ក្នុងឱកាសនៃការមកបំពេញបេសកកម្មនៅកម្ពុជា រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៨-១៣ ខែឧសភា ឆ្នាំ២០១៩ ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាព ព្រមទាំងបញ្ហាប្រឈមរបស់ប្រទេសជាសមាជិក និងការរៀបចំតម្រង់ទិសជាយុទ្ធសាស្រ្ត នៃប្រតិបត្តិការរបស់ WB ក្នុងការជួយគាំទ្រប្រទេសជាសមាជិក ដោះស្រាយឲ្យចំបញ្ហាប្រឈមទាំងនោះ។ គួរបញ្ជាក់ដែរថា