ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការ នាយកគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន(គបម) លោក បណ្ឌិត យ៉ង សាំងកុមារ បានលើកទឹកចិត្ត ឲ្យប្រមុខរាជរដ្ឋាភិបាលគួរបញ្ចុះថ្លៃសាំង ឬមិនយកពន្ធសាំង នៅក្នុងឱកាសថ្ងៃចូលឆ្នាំខ្មែរ ខាងមុខនេះ ដើម្បីកុំឲ្យរថយន្តឈ្នួលឡើងថ្លៃ ក្នុងការដឹកជញ្ជូនពលរដ្ឋ ទៅស្រុកកំណើត ។ លោកបានថ្លែងក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១១៩ថា «ខ្ញុំយល់ថា រដ្ឋាភិបាលគួរបញ្ចុះថ្លៃសាំង ឬមិនយកពន្ធសាំង ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ដើម្បីជាការលើកទឹកចិត្ត ដល់អ្នកបើកតាក់ស៊ី កុំឲ្យឡើងថ្លៃឈ្នួលឡាន